Widget by : BBloggerTutorials

Sunday, November 9, 2014

អត្ថន័យនៃរឿងកំណត់ហេតុរបស់គ្រូ (Teacher's Diary)

































នៅក្នុងខ្សែភាពយន្តថៃរឿងកំណត់ហេតុរបស់គ្រូ (Teacher's Diary)អ្នកផលិតរឿងបានជ្រើរើសទី
កន្លែងក្នុងការថតគឺមានលក្ខណៈជាសាមញ្ញប៉ុន្តែមើលទៅមានភាពទាក់ទាញភ្នែកអ្នកទស្សនា។
ចំពោះអ្នកតួរអង្គសម្តែងវិញគឺសម្តែងដោផ្តោតអារម្មណ៍ទៅលើសាច់រឿងទាំងមូលរួមទាំងកាយវិ
កាពាក្យសម្តីទឹកមុខ(ក្រៀមក្រម, យំ, សើច,)ដែលមើលទៅដូចជាស្ថិតក្នុងព្រឹត្តិកាណ៍នោះពិត
ប្រាកដ៏​មែន។ជាពិសេសទៅទៀតនោះអ្នកផលិតរឿងបានបង្កើតគំនិតស្រមើស្រមៃដូចជាជីវិត
ក្នុងក្តីសុបិន្តដែលធ្វើឲ្យអ្នកទស្សនាមានការឆ្ងល់ចង់តាមដាននូវសាច់រឿងតាំងពីដើមរហូតដល់
ចុងបញ្ចប់នៃរឿង។មិនត្រឹមតែប៉ុនោះអ្នកផលិតរឿងក៏បានបង្កើតនូវបញ្ហានិងដំណោះស្រាយនៃ
បញ្ហាដែលជាផ្នែកមួយនាំមកអោយសាច់រឿងកាន់តែមានភាពទាក់ទាញនៅក្នុងសាច់រឿង។











ហើយក្នុងនោះសាច់រឿងនោះអ្នកផលិតរឿងក៏មានបង្កប់នូវគំនិតអប់រំមួយចំនួនផងដែរតួយ៉ាងដូច
ជាតួរអង្គលោកគ្រូសង  (Song)ថ្វីត្បិតតែដៃរបស់គាត់មានរបួសធ្ងន់យ៉ាងណាក៏ដោយក៏គាត់នៅតែ
មានខិតខំតស៊ូបង្រៀនដល់សិស្សដោយគាត់មិនគិតពីភាពឈឺចាប់និងហត់នឿយរបស់គាត់ ទោះ
បីជាសិស្សមិនយកចិត្តទុកដាក់ក្នុងការសិក្សាយ៉ាងណាក៏ដោយក៏គាត់ព្យាយាមពន្យល់ អប់រំទៅ
សិស្សរបស់គាត់។














ចំពោះតួរអង្គអ្នកគ្រូអាន (Ann)វិញគាត់ក៏មានការព្យាយាមមិនតិចជាលោកគ្រូសង  (Song)ដែរគាត់
បានលះបង់ជីវិតដ៏សុខសាន្តរបស់គាត់ដោយស្ម័គ្រចិត្តមកបង្រៀនក្មេងៗនៅតាមតំបន់ដាចស្រយាល
ទាំងខ្លួនគាត់ជាមនុស្សស្រីមករស់នៅទីដាច់ស្រយាលម្នាក់ឯង ដោយគាត់មិនគិតពីឧបសគ្គដែល
នឹងត្រូវជួបប្រទះឡើយ។























សរុបសេចក្តីមកនៅក្នុងរឿងនេះគឺចង់អប់រំយើងឲ្យយើងបានដឹងពីភាពតស៊ូព្យាយាមរបស់លោកគ្រូ
អ្នកគ្រូក្នុងការបង្រៀន អប់រំ ផ្តល់ជាដំបូន្មាន និងផ្តល់ជាភាពកក់ក្តៅដូចជាឪពុកម្តាយដល់សិស្ស៕

មានវីឌីអូខាងក្រោម

0 comments:

Post a Comment