កត្តាភេទ(ភេទស្រីនិងភេទប្រុស):តើហេតុអ្វី បានជាគេនិយាយថាមនុស្សស្រីនិងមនុស្ស ប្រុសមានលក្ខណៈខុសគ្នា?
នេះគឺដោយសារ
តែកាលនៅពីតូចចំពោះក្មេងស្រីនៅពេល
ដែលគេនៅជាមួយឪពុកម្តាយហើយឪពុក
ម្តាយបានប្រើពាក្យសម្តី កាយវិកាយ៉ាងទន់
ភ្លន់សម្រាប់ធ្វើការអប់រំនិងណែនាំប្រៀន
ប្រដៅ។ដោយសារតែហេតុនេះហើយទើបមនុស្សស្រីមានកាយវិការទន់ភ្លន់ទៅតាមអ្វីដែលឪពុកម្តាយបានបង្ហាត់បង្រៀនប៉ុន្តែវាជា
លក្ខណៈខុសគ្នាស្រលះពីមនុស្សប្រុសដោយក្មេងប្រុសនៅពេលដែលគេទទួលការអប់រំប្រៀនប្រដៅពីឪពុកម្តាយឫក៏អ្នកដ៍ទៃគឺគេពុំ
ទទួលបាននូវភាពថ្នាក់ថ្នមច្រើនដូចក្មេងស្រីនោះទេតែភាគច្រើននៃក្មេងប្រុសគឺគេទទួលបាននូវភាពរឹងរូស,រឹងមុំាំ,ក្លាហាន។ដូចនេះហើយបានជាមនុស្សប្រុសមានភាពរឹងមុំាជាងមនុស្សស្រី។កត្តាអាយុគឺសំដៅទៅលើការលូតលាស់ទាំងផ្នែករូបរាងកាយ,ចិត្ត,គំនិតនេះគឺមកពីការវិវត្តន៍នៃធម្មជាតិរមនុស្សយើងខាងផ្លូវគំនិតចំពោះកុមារការគិតរបស់គេគឺវាមានតិចនឹងខ្លីបំផុតទៅតាមអ្វីដែលគេអាចធ្វើបានប៉ុន្តែចំពោះមនុស្សដែលមានវ័យចំណាស់វិញ(អាយុចាប់ពី12-60ឆ្នាំ)ចិត្តគំនិតរបស់គេគឺមានការគិតបានវែងឆ្ងាយ,ម៉ត់ចត់,
ត្រឹមត្រូវបំផុតហើយអ្វីដែលមនុស្សថាចាស់ខុសពីកុមារនោះគឺដោយសារតែមនុស្សចាស់តែងតែមាននូវអ្វីដែលជាការស្រមៃ,ឫក៏ជាគោលដៅទុកមុនជានិច។
កត្តាវប្បធម៌និងសង្គម គឺវាក៏ជាផ្នែកមួយដែលធ្វើឲ្យមនុស្សយើងអាចផ្លាស់ប្តូរនូវកាយវិកានិងគំនិត
មួយចំនួន(ឧទាហរណ៍: កាលសម័យបុរាណយើងមានការស្លៀកពាក់តាមបុរាណតែមកដល់
សម័យបច្ចុប្បន្នយើងនេះការស្លៀកពាក់គឺវាទៅតាមកសម័យថ្មីរបស់គេមិនតែប៉ុនោះវាក៏មានការ
លេងនូវម៉ូតទៅតាមកំលាយនៃបរទេស)។
កត្តាអប់រំ គឺវាមានលក្ខណៈខុសគ្នាដោយយើងសង្កេតឃើញថាមនុស្សដែលទទួលបានការអប់រំ
និងមនុស្សមិនបានទទួលការអប់រំមានចរិតលក្ខណៈខុសគ្នាទាំងការនិយាយស្តីកាយវិកានិងចិត្តគំនិតជាដើម។
កត្តាសាសនា បើចំពោះសាសនាយើងបានដឹងហើយថាមិនថាសាសនាណាមួយទេសុទ្ធតែ
បង្រៀននិងអប់រំមនុស្សឲ្យដើរនឹងប្រព្រឹត្តតែអំពើល្អប៉ុន្តែវាក៏នៅតែមានការខុសគ្នាតិចតួចចំពោះការ
គោរពនិងកាន់នូវសាសនាផ្សេងៗ។
កត្តាទំនាក់ទំនងនៅជុំវិញខ្លួន វាពិតជាមានសារៈសំខាន់ណាស់ចំពោះមនុស្សក្នុងការរស់នៅប្រចាំ
ថ្ងៃគឺយើងតែងតែមានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកដូចនេះហើយការទាក់ទងគ្នារបស់មនុស្ស
ពីកន្លែងមួយទៅកន្លែងមួយវាក៏បានធ្វើឲ្យមនុស្សយើងមានការផ្លាស់ប្តូរនូវឥរិយាបថមួយចំនួនដែរ។
0 comments:
Post a Comment