Widget by : BBloggerTutorials

Saturday, November 29, 2014

កត្តាដែលធ្វើឲ្យមានការទំនាក់ទំនង

ប្រើសិនបើយើងជាអ្នកទំនាក់ទំនងសង្គមនិងសារពត៌មានតើយើងធ្លាប់ដែលបានសិក្សាថាអ្វីទៅជាការទំនាក់ទំនង?មិនចាំបាច់ថាអ្នកជាអ្នកទំនាក់ទំនងសង្គមនិងសារពត៌ទោះទេទើបអាចសិក្សាការទំនាក់ទំនងនេះបាន យើងធ្លាប់បានដឹងហើយថាមនុស្សយើងអាចរស់នៅបានគឺដោយសារតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ប៉ុន្តែគ្រាន់យើងមិនដឹងថាតើយើងត្រូវសិក្សាទៅលើអ្វីខ្លះទើបការទំនាក់ទំនងរបស់មានលទ្ធផលល្អ?

ដោយសារតែហេតុនេះហើយទើបយើងត្រូវសិក្សាស្វែងយល់ទៅលើផ្នែកនៃការទំនាក់ទំនង។
ចំណុចដំបូងចំពោះការទំនាក់ទំនងទៅកាន់សង្គមមនុស្ស​ និងសារធារណៈដើម្បីចែករំលែកនូវពត៌មាននិងអ្វីៗដែលថ្មីៗដើម្បីឲ្យសារធារណៈជនបានដឹង ប៉ុន្តែមុននិងការចេញផ្សាយពត៌មានអ្វីមួយទៅកាន់ទីសារធារណៈគឺយើងត្រូវឆ្លងកាត់នូវកត្តាដូចជា៖

  1. ប្រភពពត៌មាន៖ គឺជាអ្នកការសែត ឫមួយក៏ជាអ្នកទំនាក់ទំនងសង្គមដែលគេមានតូនាទីរកឲ្យឃើញនូវពត៌មានថាវាមានប្រភពកមពីណា ហើយវាស្ថិតនៅឯណា។ 
  2. អ្នកបញ្ជូន៖ គឺជាអ្នកផ្សព្វផ្សាយនូវពត៌មានទៅកាន់សង្គម ដោយបានបង្ហាញនៅមូលហេតុ ហេតុការណ៍អ្វីដែលកើតមានឡើង។
  3. សារ៖ គឺជាទម្រងនៃការយកពត៌មានដោយផ្អែកទៅលើសំនួរទាំង 6មាន ហេតុអ្វី?,កន្លែងណា?, ពេលណា?, នណា?. អ្វី?,ដូចម្តេច? ឫក៏ W5H1(Why, Where, When, Who, What, How)
  4. គោលបំណង៖ គឺជាការចង់បង្ហាញ រឺក៏អ្នកការសែតចង់ប្រាប់អ្វីមួយទៅសារធារណៈ។
  5. ប៉ុស្តិ៍៖ ជាកន្លែងផ្សព្វផ្សាយ ពត៌មានទៅកាន់សាធារណៈ ហើយពត៌មានដែលបម្រុងនិងធ្វើការផ្សព្វផ្សាយគឺគេបានត្រួតពិនិត្យរួចជាស្រេចហើយ ដើម្បីចៀសវាងនូវកំហុសផ្សេងៗ។
  6. កត្តារំខាន៖ មិនថាយើងធ្វើអ្វីនោះទេគឺវាតែងតែមានការរារាំ ឫជាឧបសគ្គគ្រប់ពេលជាពិសេសអ្នកទំនាក់ទំនងខាងសង្គម។
  7. អ្នកទទួល៖ គឺមានន័យថាគេបានទទួលពត៌មាន ឫក៏ដំណឹងពីអ្នកបញ្ជូនសារ។
  8. លទ្ធផល៖ នៅពេលដែលយើងផ្សព្វផ្សាយពត៌មានអ្វីមួយគឺយើងតែងតែចង់ដឹងអំពីលទ្ធផលថាតើការចេញផ្សាយរបស់យើងវាមានអ្នកចូលចិត្តមើលដែររឺទេ?
  9. ឆ្លើយតប៖ រាល់ការផ្សព្វផ្សាយវាតែងតែមានការខុសឆ្គង ឫក៏មិនសមរម្យនូវពាក្យសម្តីនៅពេលដែលយើងធ្វើការផ្សព្វផ្សាយទៅកាន់ទីសារធារណៈ ដូចច្នេះហើយយើងត្រូវការឆ្លើយតប(ការរិៈគន់)របស់សារធារណៈជនដើម្បីកែលំអបន្ថែមទៀង។
  10. ការចែកចាយពត៌មាន៖ យើងបានដឹងហើយថារាល់ថ្ងៃនេះវាមានការអភិវឌ្ឍន៏យ៉ាងក្លាំងខាងបច្ចេកវិទ្យា បើសិនជាយើងធ្វើការផ្សព្វផ្សាយអ្វីមួយដែលល្អ ប្លែក សំខាន់ និងមានប្រយោជន៏នោះសារធារណៈជនរបស់យើងនិងធ្វើការចែកចាយបន្តនូវពត៌មាននេះ។
  11. បណ្តាញសង្គម៖ រាល់ថ្ងៃការផ្សព្វផ្សាយេពត៌មានយើងអាចផ្សព្វផ្សាយបានគ្រប់ទីកន្លែង គ្រប់ពេលវេលា ហើយយើងអាចផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនដូចជា៖ TV, Radio, YouTube, Twitter, Google+, Facebook, Newspaper, Blogger,Word-press ជាដើមទាំងនេះហើយវាគឺជាបណ្តាញសង្គមដែលពេញនិយមរាល់ថ្ងៃ។ 

0 comments:

Post a Comment