|
រូបភាពនេះមានប្រភពមកពីhttp://www.surebaby.com/pregnancy-and-birth/week-by-week/pregnancy-week-28.php |
តើមូហេតុអ្វីបានជាមានកូន?ការមានកូនគឺកើតឡើងពីការរួមភេទរវាងបុរសនិងស្ត្រីដោយបុរសបានបញ្ចេញទឹកស្ពែម៉ាតូសូអ៊ិត(ទឹកកាម)ទៅប៉ះនឹងអូវុលរបស់ស្រ្តី។
តើយើងមានដឹងទេថាក្នុងទឹកកាមមួយដំណក់វាមានស្ពែម៉ាតូសូអ៊ិតប៉ុន្មាន?ក្នុងទឹកកាមមួយដំណក់
វាអាចមានស្ពែម៉ាតូសូអ៊ិតរាប់លានក្បាល។ហើយសម្រាប់ស្ពែម៉ាតូសូអ៊ិតមួយប៉ះនឹងអូវុលមួយបង្កើតបានស៊ីកូតមួយដោយស៊ីកូតនោះវាស្ថិតនៅក្នុងស្បូនរបស់ស្ត្រី។នៅពេលដែលស៊ីកូតចាប់ផ្តើមធំវាក៏បានធ្លាក់ចូលទៅក្នុងដៃស្បូនរបស់ស្ត្រីដែលគេហៅថា ទារក។
តើយើងដឹងទេថាការវិវត្តន៍នៃទារកមានរយៈពេលប៉ុន្មាន?ហើយវាមានប៉ុន្មានដំណាក់កាល?
ការវិវត្តន៍របស់ទារកមានរយៈពេល ៩ខែ ១០ថ្ងៃហើយវាមានដំណាក់កាលនៃការវិវត្តន៍ដូចជា៖
- ថ្ងៃដំបូងៈ វាមានដំណើរឆ្ពោះទៅកាន់ដៃស្បូនរបស់ម្តាយ។
- សប្តាហ៍ទី ១ៈ វាចាប់ផ្តើមវិវត្តន៍ក្លាយទៅជាស៊ីកូត។
- សប្តាហ៍ទី ៣ៈ ស៊ីកូតបានប្រែទៅជាអំប្រ៊ីយ៉ុង។
- សប្តាហ៍ទី ៨ៈ ស៊ីកូតបានក្លាយខ្លួនទៅជាទារក។
- សប្តាហ៍ទី ៩ៈ ទារកចាប់ផ្តើមចេះធ្វើចលនាត្រឡាប់ខ្លូន។
- សប្តាហ៍ទី ១២ៈ ទារកអាចកំរើក ដែលយើងគិតថាវាធាក់ពោះម្តាយ។
- សប្តាហ៍ទី ១៨ៈ ទារកចាប់ផ្តើមលេចចេញជាដៃ និងជើង។
- សប្តាហ៍ទី ២៤ៈ ទារកចាប់មានរូបរាងច្បាស់លាស់ ហើយយើងអាចពិនិត្យដឹងថាជាក្មេងស្រីឫក៏ក្មេងប្រុស។
- សប្តាហ៍ទី ២៦ៈ ទារកចេះឃ្លានអាហារដោយគេជញ្ជក់ដៃរបស់គេជំនួសដោះម្តាយ។
- សប្តាហ៍ទី ២៨ៈ ទារកអាចស្តាប់លឺនូវអ្វីៗពីមជ្ឈដ្ឋានខាងក្រៅ។
- សប្តាហ៍ទី ៣៣ៈ ទារកអាចស្រមើស្រមៃនូវអ្វីៗដែលគេមិនអាចចងចាំបាន។
- សប្តាហ៍ទី ៤០ៈ នេះគឺជាសប្តាហ៍ចុងក្រោយដែលទារកនិងត្រូវកើតចេញពីផ្ទៃម្តាយរបស់គេ។
|
រូបភាពនេះមានប្រភពមកពីhttp://www.babymed.com/complications/fetal-growth-issues
ខាងក្រោមនេះគឺជាវីដេអូដែលបង្កាញអំពីការវិវត្តន៍របស់ទារក(ហើយវីឌីអូនេះមានប្រភពមកពី https://www.youtube.com/watch?v=x6rVh6J3FvQ )
|
0 comments:
Post a Comment