កែប៖
ដោយការយល់ឃើញរបស់លោកពុក លី សំណាង ជាអធិការនៃសាលាបច្ចេកទេស
ដុនបូស្កូខេត្តកែបព្រមជាមួយលោកគ្រូប្រាក់ សាខន ជាលោកគ្រូប្រធានផ្នែកទំនាក់ទំនង
សង្គមនិងសារពត៌មានខេត្តកែបនិងលោកគ្រូគង់ម៉ៅជាលោកគ្រូប្រធានផ្នែកទំនាក់ទំនង
សង្គមនិងសារពត៌មានខេត្តព្រះសីហនុបានមូលមតិគ្នាជាគំនិតមួយដោយបានរៀបចំឲ្យ
មានជាការសិក្ខាសាលាមួយនៅខេត្តព្រះសីហនុដែលមានរយៈពេល02ថ្ងៃគឺពីថ្ងៃព្រហស្បតិ
ទី៣០រហូតដល់ថ្ងៃសុក្រទី៣១ខែតុលាឆ្នាំ២០១៤ដោយមានការចូលរួមរវាលោកគ្រូអ្នកគ្រូ
ព្រមទាំងសិស្សឆ្នាំទី2នៃសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មានខេត្តកែបជាមួយនិង
សិក្ខាសាលានេះធ្វើឡើងគឺដើម្បីចង់ឲ្យសិស្សបានចែករំលែកនូវចំនេះដឹងបទពិសោធន៍
អោយគ្នាទៅវិញទៅមកមិនត្រឹមតែប៉ុនោះវាក៍ជាឧកាសមួយដ៏ល្អសម្រាប់ការសិក្សាស្វែង
យល់ពីការទំនាក់ទំនងរវាងគ្នានិងគ្នា។
ហើយនៅថ្ងៃព្រហស្បតិពេលរសៀលក៏មានការប្រកួតកីឡាលក្ខណៈមិត្តភាពរវាងសិស្សផ្នែក
ទំនាក់ទំនងសង្គមនិងសារពត៌មានខេត្តកែបជាមួយនិងសិស្សផ្នែកទំនាក់ទំនងសង្គមនិង
សារពត៌មានខេត្តព្រះសីហនុដែលមានរយៈពេលមួយម៉ោងពេញដោយជ័យជំនះបាល់ផ្នែកបុរស់បានទៅលើសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មានខេត្តកែបនឹងជ័យជំនះបាល់
ទះផ្នែកនារីបានទៅលើសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មានខេត្តព្រះសីហនុ៕
0 comments:
Post a Comment