រូបភាពនេះបានមកពីលោក អាមាត្ត |
កែប៖
ព្រឹកថ្ងៃព្រហស្បតិ ទី៣០ ខែតុលា ឆ្នាំ២០១៤សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌ខេត្តកែប
រួមជាមួយនិងសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មានខេត្តព្រះសីហនុមានធ្វើសិក្ខានិងបាន
ពិភាគក្សាអំពីគំរោងនៃការចុះថតវីឌីអូដែលមានប្រធានបទថ្មីៗ សិស្សទាំងអស់គ្នាបានធ្វើការ
ពិភាគក្សាជាមួយគ្នារហូតដល់ពេលសម្រាកហូបបាយថ្ងៃត្រង់។
លុះក្រោយពីសម្រាកហូបបាយថ្ងៃត្រង់រួចមកសិស្សទាំងអស់បានចូលរៀនបន្ត ប៉ុន្តែដោយមានអ្នក
គ្រូស្ម័គ្រចិត្តម្នាក់ឈ្មោះថាអ្នកគ្រូ ណូអេមី (Noemie)ដែលគាត់មកពីប្រទេសបារាំងហើយគាត់និង
ចូលរួមក្នុងការសិក្ខារបស់សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មានឆ្នាំទី02។
នៅពេលរសៀលថ្ងៃដដែលនេះអ្នកគ្រូគាត់បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លូនរបស់គាត់ដែលទាក់ទងនឹងភាពជាអ្នកការសែតនៅក្នុងទូរទស្សន៍ដោយគាត់មានបទពិសោធន៍ជាច្រើនដែលទាក់ទងការធ្វើជាអ្នកការសែតពីព្រោះគាត់ធ្លាប់ធ្វើការជាអ្នកការសែតនៅប្រចាំវិទ្យុមួយកន្លែងនៅប្រទេសបារាំងតាំងពីគាត់មានអាយុត្រឹមតែ ២១ ឆ្នាំប៉ុនោះ។
បន្ទាប់មកគាត់ក៏បានឈប់ធ្វើការជាអ្នកការសែតតាមវិទ្យុមករៀនបន្តនូវជំនាញជាអ្នកការសែតវិញម្តង។សព្វថ្ងៃនេះគាត់ធ្វើការជាអ្នកការសែតតាមទូរទស្សន៍ ហើយគាត់បាននិយាយថានូវពេលដែលគាត់បានចូលធ្វើការដំបូងគឺគេតំម្រូវឲ្យគាត់ធ្វើជាអ្នកយកពត៌មានអំពីប្រជាជន(Researcher)។គាត់បាននិយាយថាការធ្វើការជាអ្នកការសែតគឺយើងត្រូវមានទំនួលខុស និងការតស៊ូយ៉ាងខ្លាំងទៅលើការយកពត៌មាន មិនថាពត៌មាននោះវាពិបាកក្នុងការចុះយកឫក៏មានឧបសគ្គយ៉ាងណានោះទេក៏យើងត្រូវតែព្យាយាមធ្វើវាអោយអស់ពីសមត្ថភាព។ជាសេសគាត់បាននិយាយថាយើងក៏ការចេះនូវជំនាញក្នុងការទំនាក់ទំនងដែរព្រោះនៅពេលដែលយើងចុះយកពត៌មានយើងនិងបានជួបជាមួយនិងមនុស្សគ្រប់ប្រភេទ គ្រប់ឋានៈ។ដោយសារតែហេតុនេះហើយបានជាត្រូវការឲ្យយើងមានជំនាញក្នុងការទំនាក់ទំនង តើយើងត្រូវទំនាក់ទំនង និយាយបែបណាទើគេព្រមផ្តល់ពត៌មានឲ្យយើង។
ហើយក្នុងនោះអ្នកគ្រូក៏បានបន្ថែមទៀតថាមុននិងយើងចុះយកពត៌មានអ្វីមួយគឺយើងត្រូវរៀបគំរោងជាមុនសិនដូចជាការ៖
- ការប្រមូលទិន្នន័យអំពីពត៌
- ការទំនាក់ទំនងជាមួយនឹងអ្នកផ្តល់នូវពត៌មានឲ្យយើង(ប្រាប់គេជាមុនសិនដើម្បីឲ្យគេបានត្រៀមខ្លួន)
- តើយើងត្រូវមានសំនួរបែបណាដើម្បីសួរទៅគេឲ្យបាននូវខ្លឹមសារល្អ
- ត្រូវគិតថាតើយើងគួរតែយកនូវរូបភាពបែបណាយកមកដាក់នៅក្នុងពត៌មានរបស់យើង
- តើយើងត្រូវសរសេរអត្ថបទពត៌មានរបស់យើងបែបណាដើម្បីឲ្យអ្នកអានងាយស្រួលក្នុងការយល់។
0 comments:
Post a Comment