Widget by : BBloggerTutorials

Tuesday, March 18, 2014

ប្រពៃណីនៃការសំពះរបស់ជនជាតិខ្មែរ

តើ​ការ​សំពះ​មាន​ប៉ុន្មាន​ប្រភេទ?​ហើយ​ការ​សំពះ​នីមួយៗ​មាន​នយ័​ដូចម្តេច?​ការ​សំពះ​តាម​ប្រពៃណី​ខ្មែរ​យើង​មាន​ប្រាំ​ប្រភេទ​គឺ:​ទី1​ការសំ​ពះត្រឹម​ដើម​ទ្រូង​មាន​នយ័ថា​គោរព​ចំពោះ​អ្នក​មាន​វយ័​និងឋានះ​ទាប​ជាងឬ​ស្មើរគ្នា។​ទី2​ការ​សំពះ​ត្រឹម​បបូរ​មាត់មាន​នយ័​ថាគោ​រព​ចំពោះ​អ្នក​ មានវយ័​និងឋានះ​ខ្ពស់​ជាង​។ទី3​ការ​សំពះ​ត្រឹម​ចុង​ច្រមុះ​មាន​នយ័ថា​គោរ​ព​ចំពោះ​ឪពុក​ម្ដាយ​ ជីដូន​ជីតា​និង​គ្រូ​។​ទី4​ការ​សំពះ​ត្រឹម​ចិញ្ចើម​មាន​នយ័​ថា​គោរព​ចំពោះ​ស្ដេចព្រះសង្ឃ​ឫវត្ថុស័ក្តិសិទ្ធទាំងឡាយ​។ទី5​ការ​សំពះ​ត្រឹម​ថ្ងាស​មាន​នយ័​ថា​គោរព​ចំពោះ​ព្រះរតន​ត្រ័ឫការបួង​សួងផ្សេង​ៗ​។


0 comments:

Post a Comment