នៅក្នុងខ្សែភាពយន្តថៃរឿងកំណត់ហេតុរបស់គ្រូ (Teacher's Diary)អ្នកផលិតរឿងបានជ្រើរើសទី
កន្លែងក្នុងការថតគឺមានលក្ខណៈជាសាមញ្ញប៉ុន្តែមើលទៅមានភាពទាក់ទាញភ្នែកអ្នកទស្សនា។
ចំពោះអ្នកតួរអង្គសម្តែងវិញគឺសម្តែងដោផ្តោតអារម្មណ៍ទៅលើសាច់រឿងទាំងមូលរួមទាំងកាយវិ
កាពាក្យសម្តីទឹកមុខ(ក្រៀមក្រម, យំ, សើច,)ដែលមើលទៅដូចជាស្ថិតក្នុងព្រឹត្តិកាណ៍នោះពិត
ប្រាកដ៏មែន។ជាពិសេសទៅទៀតនោះអ្នកផលិតរឿងបានបង្កើតគំនិតស្រមើស្រមៃដូចជាជីវិត
ក្នុងក្តីសុបិន្តដែលធ្វើឲ្យអ្នកទស្សនាមានការឆ្ងល់ចង់តាមដាននូវសាច់រឿងតាំងពីដើមរហូតដល់
ចុងបញ្ចប់នៃរឿង។មិនត្រឹមតែប៉ុនោះអ្នកផលិតរឿងក៏បានបង្កើតនូវបញ្ហានិងដំណោះស្រាយនៃ
បញ្ហាដែលជាផ្នែកមួយនាំមកអោយសាច់រឿងកាន់តែមានភាពទាក់ទាញនៅក្នុងសាច់រឿង។