![]() |
រូបភាពនេះមានប្រភពមកពីfree communes.wikipedia.org |
តើយើងមានការចងចាំនៅរឿងអតីតកាលបានច្រើនប៉ុនណាបើយើងគិតតាំងពីយើងកើតមករហូតមក
ដល់បច្ចុប្បន្ននេះ?ហើយការចងចាំរបស់យើងភាគច្រើនជារឿងអ្វី?តើរឿងនោះបានផ្តល់ផលប៉ះពាល់អ្វី
ខ្លះដល់អារម្មណ៍របស់យើងដែលធ្វើឲ្យយើងមានការចងចាំជារៀងរហូតមក?
ជាការពិតណាស់គ្រប់រឿងរាវតាំងពីអតីតកាលមកគឺយើងមានការចងចាំបានតិចតួចបំផុតបើប្រៀបនឹង
ព្រឹត្តិការណ៍អ្វីដែលយើងបានជួបប្រទះក្នុងឆាកជីវិតរបស់យើងមិនថាជារឿងល្អឫក៏ជារឿងអាក្រក់។
បើតាមសង្គមយើងសព្វថ្ងៃគេបានសង្កេតឃើញថាភាគច្រើននៃរឿងរាវដែលយើងមានការចងចាំតាំង
ពីតូចរហូតមកដល់បច្ចុប្បន្នគឺរឿងនោះវាមានលក្ខណៈជាភាពភ័យខ្លាច,រន្ធត់,ឈឺចាប់,ត្រេកអរ,
សប្បាយរីករាយជាដើម។