Widget by : BBloggerTutorials

Monday, November 10, 2014

តើអ្នកមានការចងចាំតិចជាងឫច្រើនជាងការភ្លេច?

រូបភាពនេះមានប្រភពមកពីfree communes.wikipedia.org

តើយើងមានការចងចាំនៅរឿងអតីតកាលបានច្រើនប៉ុនណាបើយើងគិតតាំងពីយើងកើតមករហូតមក
ដល់បច្ចុប្បន្ននេះ?ហើយការចងចាំរបស់យើងភាគច្រើនជារឿងអ្វី?តើរឿងនោះបានផ្តល់ផលប៉ះពាល់អ្វី
ខ្លះដល់អារម្មណ៍របស់យើងដែលធ្វើឲ្យយើងមានការចងចាំជារៀងរហូតមក?
ជាការពិតណាស់គ្រប់រឿងរាវតាំងពីអតីតកាលមកគឺយើងមានការចងចាំបានតិចតួចបំផុតបើប្រៀបនឹង
ព្រឹត្តិការណ៍អ្វីដែលយើងបានជួបប្រទះក្នុងឆាកជីវិតរបស់យើងមិនថាជារឿងល្អឫក៏ជារឿងអាក្រក់។
បើតាមសង្គមយើងសព្វថ្ងៃគេបានសង្កេតឃើញថាភាគច្រើននៃរឿងរាវដែលយើងមានការចងចាំតាំង
ពីតូចរហូតមកដល់បច្ចុប្បន្នគឺរឿងនោះវាមានលក្ខណៈជាភាពភ័យខ្លាច,រន្ធត់,ឈឺចាប់,ត្រេកអរ,
សប្បាយរីករាយជាដើម។

 ហើយនៅក្នុងរឿងរាវដែលបានកើតឡើងទាំងនោះវាបានផ្តលប៉ះពាល់យ៉ាងខ្លាំដល់អារម្មណ៍របស់
យើងដែលបណ្តាលឲ្យយើងមានការដក់ជាប់ក្នុងចិត្តមិនអាចបំភ្លេចបានក្នុងឆាកជីវិត។
ឧទាហរណ៍1:ប្រសិនបើមានក្មេងស្រីម្នាក់ជួបនិងបញ្ហាការរំលោភផ្លូវភេទមកលើកលើរូបនាងពេល
នោះភាពភ័យខ្លាច ឈឺចាប់បានដក់ជាប់នៅក្នុងអារម្មណ៍ ចិត្ត ខួរក្បាលរបស់នាងសូម្បីតែពេល
នាងដេកលក់ក៏នាងស្រមើស្រមៃនឹកឃើញពីអតីតកាលដ៏ឃោរឃៅនេះដែរ។
ឧទាហរណ៍2: ប្រសិនបើគ្រួសារមួយតែងតែមានអំពើហិង្សាក្នុងគ្រួសាររាល់ថ្ងៃដោយឪពុកបាន
ម្តាយវាយធ្វើបាបម្តាយជារៀងរាល់ថ្ងៃពេលនោះអ្នកដែលទទួលរងនូវឥតពលខ្លាំងជាងគេគឺជាកូន
ដោយនៅក្នុងអារម្មណ៍របស់គេគឺពោពេញទៅដោយភាពភ័យខ្លាចហើយនៅពេលដែលរូបគេធំឡើង
មាននណាម្នាក់ស្រែកឫក៏ធ្វើអ្វីៗដាក់គេខ្លាំងបនិ្តចនោះគេបាននឹកឃើញទៅដល់ពេលវេលាដែល
ឪពុកបានធ្វើបាបម្តាយដែលជាហេតុធ្វើឲ្យគេមានភាពភ័យខ្លាចនិងងាយស្រួលក្នុងការឲ្យគេធ្វើបាប។

រូបភាពនេះមានប្រភពមកពីhttp://www.layoutsparks.com/pictures/sad-0
រូបភាពនេះមានប្រភពមកពីhttp://www.vulture.com/2014/06/what-is-kanye-saying-in-this-pre-wedding-photo.html
តែបើតាមការសិក្សាស្រាវជ្រាវតាមរយៈចិត្តវិទ្យាគេនិយាយថាការចងចាំគឺមានពីរប្រភេទ៖
  • ការចងចាំប្រភេទសប្បជញ្ញៈ(Conscious)មានន័យថាគ្រប់រឿងរ៉ាវទាំងអស់ដែលកើតមាន
ឡើងចំពោះរូបគេគឺវាបានថតជាប់នៅក្នុងខួរក្បាលរបស់គេគ្រាន់តែគេមិនបាននឹងឃើញឫក៏ចង
ចាំវាតែប៉ុនោះដូចជាអ្នកធ្លាប់បានទៅកន្លែងនោះម្តងរួចហើយតែនៅពេលក្រោយមកអ្នកបានទៅ
ទីនោះម្តងទៀតដូចនេះអ្នកនិងមានអារម្មណ៍ថាដូចជាធ្លាប់បានជួបវាឫធ្លាប់បានឃើញវាពីមុនមក
គ្រាន់តែពេលខ្លះអ្នកនឹងពុំឃើញតែប៉ុនោះ។
  • ការចងចាំប្រភេទអនុសប្បជញ្ញៈ(Sub-Conscious)មានន័យថាការចងចាំរបស់យើងនិងត្រូវ
បានរំលឹកសារជាថ្មីនៅពេលដែលមនុស្សយើងបានធ្វើរឿងនោះម្ដងទៀតទៅលើនណាម្នាក់។ដូចជានៅពេលដែលយើងបានឃើញ បានលឺ បានដឹងនូវគ្រប់កាយវិការពាក្យសម្តីឫសកម្មភាពអ្វី
មួយដែលឪពុកម្តាយបាននិយាយឫក៏បានធ្វើមកលើរូបយើងនោះនៅពេលដែលយើងបានក្លាយ
ទៅជាឪពុកម្តាយគេវិញយើងនិងធ្វើដូចនូវអ្វីដែលឪពុកម្តាយយើងធ្វើមកលើយើងអញ្ចឹងដែរ៕
រូបភាពនេះមានប្រភពមកពីfree communes.wikipedia.org


0 comments:

Post a Comment