Widget by : BBloggerTutorials

Thursday, August 14, 2014

គន្លឹះក្នុងការផ្លាស់ប្ដូរផ្ទៃខាងក្រោយនៃ Google + (Change cover)

ចំពោះGoogle+យើងអាចធ្វើអ្វីៗបានយ៉ាងច្រើនមិនត្រឹមតែការប្ដូររូបភាព
ផ្ទាល់ខ្លួនរបស់យើងនោះទេសូម្បីតែផ្ទៃខាងក្រោយនៃGoogle+(Change
cover)ក៏យើងអាចធ្វើការផ្លាស់ប្តូរបានដែរហើយថ្ងៃនេះ
truesocials.wordpress.comក៏បានរកឃើញនូវគន្លឹះមួយចំនួនដែល
ជួយសម្រួលក្នុងការផ្លាស់ប្ដូរផ្ទៃខាងក្រោយនៃGoogle+(Change cover)
សូមមើលការណែនាំខាងក្រោមនេះ៖ 
p1

ដំបូងយើងត្រូវចូលទៅក្នុង Account Google+ របស់សិនបន្ទាប់មកយើងចុចត្រង់
ពាក្យថា Home  នោះយើងត្រូវចុចយកពាក្យថា Profile ពេលនោះវានិងបង្ហាញនូវផ្ទាំង
មួយទៀតសម្រាប់ឲ្យយើងជ្រើសរើស
p2
បន្ទាប់មកយើងចុចត្រង់ពាក្យថា Change cover នោះវានិងបង្ហាញនូវផ្ទាំងមួយទៀត
p3
សម្រាប់ឲ្យយើងធ្វើការជ្រើសរើសនូវរូបភាពមកដាក់ជា Back ground នៃGoogle+
ដោយយើងអាចយកពី Gallery, Upload , Albums ឫក៏Cover photo ផ្សេងៗ
ប៉ុន្តែបើយើងយកតាម Upload វាមានន័យថាយើងជ្រើសរើសរូបភាពពីក្នុង computer
យកមកប្រើប្រាស់ ដោយយើងចុចត្រង់កន្លែងពាក្យថា Upload នោះវានិងបង្ហាញនូវផ្ទាំង
មួយទៀតសម្រាប់ឲ្យយើងចុចត្រង់
p5
select a photo from computer បន្ទាប់មកយើង clickនូវរូបភាពណាមួយដែលយើង
ចង់ដាក់  រួចយើងចុចពាក្យថា Open ហើយរងចាំឲ្យរូបភាពដើរចប់
p6
បន្ទាប់វានិងបង្ហាញនូវផ្ទាំងមួយទៀតសម្រាប់ឲ្យយើងធ្វើការទាញ ឫក៏បង្រួមទំហំនៃ
រូបភាពដែលយើងចង់បាន រួចចុចពាក្យថា select cover photoជាការស្រេច។
p7

0 comments:

Post a Comment